តើប្រេសិតចិន មកកាន់កម្ពុជា និងថៃ អាចជួយឱ្យសង្គ្រាមខ្មែរ-ថៃ ឈានដល់បទឈប់បាញ់ ឬយ៉ាងណា?
ដោយ
ប្រេសិតពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរទស្សនកិច្ចការទូតនៅកម្ពុជា និងថៃ នៅថ្ងៃទី១៨ ខែធ្នូ នេះ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងភាគីទាំងពីរឈានទៅកសាងសន្តិភាពឡើងវិញ។ បេសកកម្មរបស់ប្រេសិតពិសេសក្រសួងការបរទេសចិននេះ បានកើតឡើងស្របពេលការផ្ទុះអាវុធតាមព្រំដែនបង្កឡើងដោយយោធាថៃ មកលើកម្ពុជា បានឈានចូលថ្ងៃទី១២ ថ្ងៃគិតត្រឹមថ្ងៃទី១៨ ខែធ្នូនេះ។ តើប្រេសិតពិសេសរបស់ចិន អាចអន្តរាគមន៍កសាងសន្តិភាពរវាងកម្ពុជា និងថៃ បានដែរឬទេ?