សង្គ្រាម៥០ថ្ងៃនៅអ៊ីរ៉ង់បានធ្វើឱ្យបាត់បង់ប្រេងពីទីផ្សារមានតម្លៃរហូតដល់៥០ពាន់លានដុល្លារ
ដោយ
ក្រុមអ្នកវិភាគបានអះអាងថា សង្គ្រាមរយៈពេល៥០ថ្ងៃរវាងសហរដ្ឋអាម៉ែរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកលយ៉ាងធ្ងន់ធ្ងរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ការផ្គត់ផ្គង់ប្រេងប្រមាណជាង៥០០លានបារ៉ែលបានបាត់បង់ពីទីផ្សារអន្តរជាតិ ដែលគិតជាតម្លៃទឹកប្រាក់មានទំហំរហូតដល់៥០ពាន់លានដុល្លារឯណោះ។