#សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់៦%នៅឆ្នាំនេះ!

Articles by Tag សេដ្ឋកិច្ចកម្ពុជារំពឹងមានកំណើនក្នុងរង្វង់៦%នៅឆ្នាំនេះ!

ក្រុមអ្នកជំនាញមានការវាយតម្លៃយ៉ាងណាចំពោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាបច្ចុប្បន្ននេះ?

ដោយ​ ​ ខេមបូណូមីស
ក្រុមអ្នកជំនាញបានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤ នេះ នឹងអាចសម្រេចបានក្នុងរង្វង់៦% បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ននៅតែបន្តស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ ត្រូវបានរំពឹងជួយគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ រួមជាមួយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូន។