សហភាពអឺរ៉ុបនឹងបន្តផ្តល់ទុន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចរបស់ពលរដ្ឋនៅសហគមន៍
ដោយ
សហភាពអឺរ៉ុបនឹងបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ ក្រោយពីគម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិចក្នុងតំបន់១ បានឈានដល់ទីបញ្ចប់។ គម្រោងកិច្ចសហការខាងមុខនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុបគូសបញ្ជាក់ថា នឹងអនុវត្តឡើងក្នុងទម្រង់ថ្មីតាមរយៈការផ្ដល់ប្រាក់កម្ចីដល់វិស័យឯកជន និងសហគ្រិនក្នុងសហគមន៍។