សណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La តម្លៃ ១៤០លានដុល្លារ បានបើកដំណើរការសាកល្បងនៅកម្ពុជា
ដោយ
សណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La ភ្នំពេញ ដែលមានតម្លៃវិនិយោគប្រមាណ ១៤០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការសាកល្បងនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤។
សណ្ឋាគារលំដាប់ផ្កាយ៥ នៅក្នុងគម្រោងអាគារខ្ពស់កប់ពពក The Peak ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មកោះពេជ្រមួយនេះ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ក្រោមក្ដីរំពឹងថា នឹងក្លាយសណ្ឋាគារដែលផ្តល់ជូននូវបដិសណ្ឋារកិច្ចបែបអាស៊ី។