អ្នកជំនាញគាំទ្រវិធានការរៀបចំសណ្តាប់ធ្នាប់លក់ដូរនៅតំបន់ផ្សារដើមគ តែស្នើឱ្យអាជ្ញាធរអនុវត្តឱ្យមានតម្លាភាព
ដោយ
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការតឹងរ៉ឹង ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈនៅលើមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តទៅ។ ការដាក់ចេញវិធានការក្តៅនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់នោះ ក៏ដូចជាដើម្បីលើកកម្ពស់សោភណភាពហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយការកកស្ទះចរាចរណ៍។ តើអ្នកជំនាញយល់ឃើញយ៉ាងណាចំពោះវិធានការនេះ?