កម្ពុជា នាំចេញសត្វក្រពើរស់ជាង១ពាន់ក្បាលទៅកាន់ទីផ្សារចិន ជាលើកដំបូង ខណៈអ្នកចិញ្ចឹមរំពឹងជួយជំរុញតម្លៃក្រពើឱ្យកើនឡើងបន្ថែមទៀត
ដោយ
សត្វក្រពើរស់ជាង១ពាន់ក្បាលត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង ក្រោយចរចាបើកទីផ្សារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ តាមរយៈការហក់ចូលទីផ្សារចិន ដោយផ្តាល់ជាលើកដំបូងនេះ វាជាការផ្តល់កម្លាំងចិត្តមួយដល់អ្នកចិញ្ចឹមក្រពើក្នុងស្រុកឱ្យពួកគេបន្តជាមួយមុខរបរ ដែលគេបានបោះបង់ការចិញ្ចឹមច្រើននៅមួយរយៈចុងក្រោយដោយសារតម្លៃក្រពើមានការធ្លាក់ចុះនេះ។ ក្រុមអ្នកចិញ្ចឹមក្រពើ រំពឹងថា តាមរយៈការនាំចេញនេះ វានឹងជួយធ្វើឱ្យទីផ្សារ និងតម្លៃក្រពើរបស់កម្ពុជានឹងមានភាពល្អប្រសើរបន្ថែមទៀត។