តើអ្វីជាបញ្ហាប្រឈមសម្រាប់កម្ពុជា ក្នុងការចិញ្ចឹមត្រចៀកកាំ និងចាប់យកឱកាសនាំចេញទៅចិន?
ដោយ
សំបុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអាជ្ញាធរចិន បើកភ្លើងខៀវឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្រោមការគោរពលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាព។ ការបើកភ្លើងខៀវនេះ ត្រូវបានអ្នកជំនាញអះអាងថា វានឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានតម្លៃល្អប្រសើរបន្ថែមទៀត។ តែយ៉ាងណាអ្នកជំនាញកត់សម្គាល់ឃើញថា ការអភិរក្សសត្វត្រចៀកកាំនៅកម្ពុជា បច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយ ដោយសារកម្ពុជា ទើបចាប់ផ្ដើមអភិរក្សសត្វត្រចៀកកាំបានប្រមាណ១០ឆ្នាំប៉ុណ្ណោះ។