ស្ថានទូតអាម៉េរិករៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំដល់យុវជន
ដោយ
ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអតីតសមាជិកកម្មវិធីគំនិតផ្តួចផ្តើមមេដឹកនាំអាស៊ានវ័យក្មេង (YSEALI) ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋ ដែលរៀបចំធ្វើនៅរាជធានីភ្នំពេញពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិក និងកម្ពុជាចាប់ផ្តើមប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។