តើមានកត្តាអ្វីជំរុញឱ្យសមាគមអ្នកបើកយន្តហោះថៃ គ្រោងប្ដឹងក្រសួងការងារទៅតុលាការ?
ដោយ
សមាគមអ្នកបើកយន្តហោះកើតទុក្ខមិនសុខចិត្ត គ្រោងប្ដឹងក្រសួងការងារថៃទៅតុលាការរដ្ឋបាល ដើម្បីស្នើសុំឱ្យតុលាការចេញបម្រាមជាបណ្ដោះអាសន្ន ដើម្បីហាមឃាត់ជនបរទេសមិនឱ្យបើកយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុក។ ការគ្រោងប្តឹងនេះធ្វើឡើងក្រោយពួកគេយល់ថា ការអនុញ្ញាតឱ្យជនបរទេសអាចបើកយន្តហោះជើងក្នុងស្រុកនេះបានបង្កផលប៉ះពាល់ដល់អ្នកបើកយន្តហោះក្នុងស្រុក និងបំពានច្បាប់ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។