សមាជិកសភាថៃ ដែលនឹងកោះប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃពុធនេះ ត្រូវបានបែងចែកជា៣ក្រុម
ដោយ
ទិដ្ឋភាពនយោបាយរបស់ប្រទេសថៃ បានឈានចូលដល់ចំណុចរបត់ដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មីទៀតនៅក្រោមសេណារីយ៉ូសមាជិកសភាត្រូវបានបែងចែកជា៣ក្រុម គឺក្រុមពណ៌ទឹកក្រូច ក្រុមពណ៌ក្រហម និងក្រុមពណ៌ខៀវ បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។