#សមាជរដ្ឋសភា និងព្រឹទ្ធសភា

Articles by Tag សមាជរដ្ឋសភា និងព្រឹទ្ធសភា

តើសមាជរដ្ឋសភា និងព្រឹទ្ធសភាអាចរួមចំណែកជួយដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?

ដោយ​ ​ ខេមបូណូមីស
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានក្លាយជាវេទិកាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយបានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកំពូលៗមកពីព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលបានជួបជជែកគ្នាលើកិច្ចការសំខាន់ៗរបស់ប្រទេសជាតិ។ សមាជ ដែលរៀបចំជាលើកដំបូងមិនធ្លាប់មាននេះ ក៏ជាវេទិកាមួយដ៏សំខាន់ដែលអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា និងរដ្ឋសភា លើកឡើងពីបញ្ហាប្រឈម និងសំណូមពរទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាលផងដែរ។