#សម្តេចធិបតីអះអាងថា

Articles by Tag សម្តេចធិបតីអះអាងថា

សម្តេចធិបតីអះអាងថា ព្រលានយន្តហោះពោធិ៍ចិនតុងនឹងរក្សាទុកជាសម្បត្តិរដ្ឋ និងបម្រើផលប្រយោជន៍របស់ពលរដ្ឋ

ដោយ​ ​ ខេមបូណូមីស
ក្រោយមានការជជែកយ៉ាងផុសផុលអំពីការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលមិនបានលក់ដីព្រលានយន្តហោះនេះទៅឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ ហើយក៏គ្មានគោលកាណ៍លក់នៅពេលខាងមុខនោះដែរ បើទោះបីជាព្រលានយន្តហោះនេះនឹងត្រូវបិទ ហើយផ្ទេរប្រតិបត្តិការហោះហើរទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោក៏ដោយ។ បើតាមសម្តេចធិបតី ព្រលានយន្តហោះពោធិ៍ចិនតុងនឹងត្រូវរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។