តម្លៃប្រេងឆៅធ្លាក់ចុះក្រោម១០០ដុល្លារក្នុង១បារ៉ែល១រំពេច ក្រោយលោក ត្រាំ បង្ហើបថា សង្រ្គាមនៅអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗ
ដោយ
តម្លៃប្រេងឆៅពិភពលោកដែលបានហក់ឡើងខ្ពស់កប់ពពកឈានដល់ជិត១២០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា បានធ្លាក់ចុះមកនៅក្រោម១០០ដុល្លារវិញហើយ។ ការធ្លាក់ចុះយ៉ាងគំហុកនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញមកអះអាងថា សង្គ្រាមនៅអ៊ីរ៉ង់ ដែលបានអូសបន្លាយឈានដល់សប្តាហ៍ទី២នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលវាបានជួយសម្រាលកង្វល់ពិភពលោកជុំវិញការកកស្ទះការផ្គត់ផ្គង់ថាមពលសកល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើននៅថ្ងៃទី១០ ខែមីនា។