ចារកម្មអាម៉េរិក ទម្លាយឱ្យដឹងថា អ៊ីរ៉ង់ បានដាក់បង្កៃគ្រាប់មីន ដើម្បីត្រៀមលក្ខណៈបិទចក្រសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់
ដោយ
មន្ត្រីចារកម្មរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា កាលពីខែមុន យោធាអ៊ីរ៉ង់ បានដាក់បង្កៃគ្រាប់មីនលើកប៉ាល់នានា នៅឈូងមសុទ្រពែក្ស ដែលធ្វើឱ្យក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រទេសអ៊ីរ៉ង់ កំពុងត្រៀមលក្ខណៈ ដើម្បីបិទចក្រសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ បន្ទាប់ពីប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងសំខាន់ៗក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។