ប្រធានសមាគមធនាគារនៅកម្ពុជា ចាត់ទុកការជំរុញអក្ខរកម្មហិរញ្ញវត្ថុដល់យុវជន ជាផ្នែកមួយជួយកសាងភាពធន់ដល់សេដ្ឋកិច្ច
ដោយ
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចដល់យុវជនកម្ពុជា។ តាមរយៈភាពជាដៃគូរវាងស្ថាប័នទាំងពីរកន្លងមក មានសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តប្រមាណ៩,០០០នាក់ទទួលបានការសិក្សាឈ្វេងយល់ បង្កើនកម្រិតវប្បធម៌ និងការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។