ក្រសួងស្ថាប័នពាក់ព័ន្ធកំពុងស្វែងរកយុត្តិធម៌ជូនយុវតី ដែលត្រូវបានក្រុមទាហានថៃរំលោភបូកយ៉ាងព្រៃផ្សៃ
ដោយ
យុវតីខ្មែរ១រូប ដែលជាពលករចំណាកស្រុកបានរងការរំលោភបូកពីក្រុមទាហានថៃឈុតខ្មៅរបស់ថៃចំនួន៧នាក់ ក្នុងអំឡុងពេលនាងធ្វើដំណើរចាកចេញពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ។ ក្រុមអ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្សបានចាត់ទុកទង្វើរបស់ទាហានថៃនេះ ជាអំពើអមនុស្សធម៌ដ៏ព្រៃផ្សៃ ដែលផ្ទុយពីច្បាប់អន្តរជាតិ និងច្បាប់ជាតិរបស់ថៃ។ ជាមួយគ្នានេះអ្នកជំនាញស្នើឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការចំពោះទង្វើអមនុស្សធម៌របស់ក្រុមទាហានថៃនេះឱ្យខាងតែបាន និងមិនអត់ឱននោះទេ។