ចិន កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តម្លៃជាង៤ពាន់លានដុល្លារ នៅលើកោះសិប្បនិម្មិតដ៏គួរឱ្យភ្ញាក់ផ្អើល
ដោយ
មហាយក្សចិន ដែលមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោកកំពុងកសាងភាពភ្ញាក់ផ្អើលសម្រាប់ពិភពលោក តាមរយៈការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដែលមានទំហំរហូតដល់ទៅ២០គីឡូម៉ែត្រការ៉េ នៅលើកោះសិប្បនិម្មិតមួយនៅក្នុងដែនរដ្ឋបាលទីក្រុង ដាលៀន។ អាកាសយានដ្ឋាននេះ គ្រោងចំណាយទឹកប្រាក់សរុបរហូតដល់ជាង៤,៣ពាន់លានដុល្លារ ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងរង្វង់ឆ្នាំ២០៣៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Morning Post។