#អាកាសយានដ្ឋានអន្តរជាតិតេជោ

Articles by Tag អាកាសយានដ្ឋានអន្តរជាតិតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃជាង១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជាង៩៤%ហើយ

ដោយ​ ​ ខេមបូណូមីស
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ សម្រេចការសាងសង់បានជាង៩៤%ហើយ គិតត្រឹមដើមខែមករា នេះ ដោយបានចំណាយថវិកាអស់ប្រមាណជិត១ពាន់៤រយលានដុល្លារ។ បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានប្រភេទ 4F ដែលអភិវឌ្ឍន៍លើផ្ទៃដី២ពាន់៦រយហិកតានេះ គ្រោងសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ នេះ។ កម្ពុជារំពឹងថា តាមរយៈព្រលានយន្តហោះនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។