រាជរដ្ឋាភិបាល សម្រេចឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៧
ដោយ
ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបន្តអនុវត្តកម្មវិធីពិសេសនេះសម្រាប់រយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ ដំណាច់ឆ្នាំ ២០២៧ ខាងមុខ ដើម្បីបន្ដដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ អ្នកជំនាញអចលនទ្រព្យ មើលឃើញថា ទោះបីជាកន្លងមក ការដាក់ចេញនូវកម្មវិធីពិសេសនេះ បានចូលរួមចំណែកច្រើនក្នុងការជួយដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះក៏ពិតមែន ប៉ុន្ដែបញ្ហាអគារជាប់គាំងទាំងនេះ ទំនងជានឹងមិនអាចត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងនៅត្រ