បុគ្គលិកអង្គការពលកម្មអន្តរជាតិ បារម្ភពីការបាត់បង់ការងារធ្វើ ក្រោយលោក ត្រាំ ស្នើឱ្យកាត់បន្ថយមូលនិធិដល់អង្គការនេះ
ដោយ
អង្គការពលកម្មអន្តរជាតិ (ILO) អាចជាអង្គការស្ថាប័នអន្តរជាតិ ថ្មីមួយទៀត ដែលរងគ្រោះព្រោះការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យរដ្ឋបាលរបស់លោកកាត់បន្ថយការផ្តល់មូលនិធិដល់អង្គការមួយនេះ។ ក្រោយវិលត្រឡប់មកដឹកនាំសេតវិមានជាថ្មីលោក ត្រាំ បានដកអាម៉េរិក ចេញពីអង្គការសំខាន់ៗមួយចំនួនរួមមាន កិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ អង្គការសុខភាពពិភពលោក និងអង្គការយូណេស្កូជាដើម។