អាជីវកម្មរុករករ៉ែខុសច្បាប់ធ្វើឱ្យឥណ្ឌូនេស៊ី ខាតបង់សេដ្ឋកិច្ចជិត២០ពាន់លានដុល្លារ
ដោយ
ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន ជាមួយប្រជាជនសរុបជាង២៨០លាននាក់ បានចាប់ផ្ដើមចាត់វិធានការបង្ក្រាបកាន់តែក្ដៅគគុកលើក្រុមហ៊ុនរុករ៉ែធំៗ ជាពិសេសក្រុមហ៊ុនចិន តាមរយៈការរឹបអូសយកដីត្រលប់មកវិញ ខណៈដែលអាជីវកម្មខុសច្បាប់ទាំងនេះបង្កឱ្យឥណ្ឌូនេស៊ី ខាតបង់សេដ្ឋកិច្ចក្នុងទំហំរហូតដល់ទៅជិត២០ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។