បក្សប្រជាជនថៃ ដកបេក្ខជនឈរឈ្មោះបោះឆ្នោតយ៉ាងតក់ក្រហល់ ដោយសារជាប់ពាក់ព័ន្ធអាជីវកម្មល្បែងអនឡាញ
ដោយ
បក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅថៃ បានដកបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពឈរឈ្មោះរបស់ខ្លួនសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបេក្ខជនរូបនេះត្រូវបានចាប់ខ្លួនពាក់ព័ន្ធអាជីវកម្មល្បែងអនឡាញខុសច្បាប់។ សូមបញ្ជាក់ថា នេះជាបេក្ខជនទី២ហើយ ដែលបក្សប្រជាជនថៃ បានដក ដោយបេក្ខជនឈ្មោះម្នាក់ទៀតត្រូវបានដក ក្រោយពីត្រូវបានចាប់ខ្លួនពីបទលាងលុយកខ្វក់ ដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។