អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានវិលចូលស្រុកហើយ ដើម្បីតតាំងក្តីជុំវិញសំណុំរឿងពេទ្យ VIP
ដោយ
ក្រោយចាកចេញពីប្រទេសថៃកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ តាមយន្តហោះឯកជន ដែលគោលដៅដំបូងគ្រោងទៅពិនិត្យសុខភាពនៅសិង្ហបុរី ហើយបានបង្ហួសទៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបង្កឱ្យមានការចុះផ្សាយព្រោងព្រាតថា លោក ថាក់ស៊ីន បានរត់ចោលស្រុកហើយ។ ប៉ុន្តែនៅថ្ងៃទី៨ ខែកញ្ញា សារព័ត៌មានក្នុងស្រុករបស់ថៃបានចុះផ្សាយថា អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរូបនេះបានវិលមកប្រទេសថៃវិញហើយ ដើម្បីរង់ចាំស្តាប់សាលក្រមរបស់តុលាការជុំវិញសំណុំមន្ទីរពេទ្យ VIP។