អាម៉េរិក និងសម្ពន្ធមិត្តព្រួតគ្នាឡោមព័ទ្ធរិះគន់ចិន ក្រោយការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រចេញពីនាវាមុជទឹក
ដោយ
កម្តៅភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានហក់ឡើងជាថ្មី ក្រោយកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី៦ ខែកក្កដា បានធ្វើតេស្តបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ព្រឹត្តិការណ៍ដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលនេះបានដុតបញ្ឆេះកំហឹង និងរលករិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រទេសនូវែលសេឡង់ អូស្ត្រាលី និងជប៉ុន ដោយពួកគេចាត់ទុកថា នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល។