ការលក់រាយរបស់ចិននៅខែតុលាកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែកុម្ភៈ
ដោយ
អត្រាលក់រាយទំនិញប្រើប្រាស់ ដែលជារង្វាស់នៃការចំណាយក្នុងគ្រួសារនៅចិនបានកើនឡើង ៤,៨% នៅក្នុងខែតុលា ដែលជាអត្រាកំណើនខ្ពស់់បំផុតបន្ទាប់ពីបានធ្លាក់ចុះតាំងពីខែកុម្ភៈ។ ការិយាល័យស្ថិតិជាតិរបស់ប្រទេសនេះ បានអះអាងថា នេះគឺជាលទ្ធផលដែលឆ្លើយតបលើវិធានការជំរុញសេដ្ឋកិច្ចថ្មីៗដែលចិនបានដាក់ចេញ ។