អ្នកជំនាញចាត់ទុកវេទិកា CTM មិនមែនគ្រាន់តែជាពិព័រណ៍ទេសចរណ៍នោះទេ តែជាកន្លែងតភ្ជាប់អាជីវកម្មទេសចរណ៍កម្ពុជាជាមួយទីផ្សារអន្តរជាតិ
ដោយ
អ្នកជំនាញក្នុងវិស័យទេសចរណ៍ស្នើដល់ម្ចាស់សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន វិនិយោគិន និងម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងអស់ចូលរួមចុះឈ្មោះជាអ្នកលក់ ឬជាដៃគូឧបត្ថម្ភក្នុងកម្មវិធី Cambodia Travel Match (CTM) 2026 – India Special Edition ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅពីថ្ងៃទី១៨ ខែកក្កដា តទៅ។ ការចូលរួមនេះ គឺដើម្បីរួមគ្នាកសាងកាលានុវត្តភាពសេដ្ឋកិច្ច និងពាំនាំវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិក្នុងបរិបទ ដែលទីផ្សារទេសចរណ៍សកលលោកកំពុងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។