សម្ដីអនុរដ្ឋមន្ត្រីការពារជាតិថៃ ដែលថា “យោធិនកម្ពុជាទាំង១៨នាក់ មិនចង់វិលមកស្រុកកំណើតវិញ ព្រោះសប្បាយរស់នៅក្នុងទឹកដីថៃ” ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការទាល់ច្រកនៃក្រឡាការទូតរបស់ថៃ
ដោយ
១០៤ ថ្ងៃហើយ ដែលប្រជាពលរដ្ឋកម្ពុជាមួយប្រទេស រួមទាំងក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ដែលទាហានថៃចាប់ខ្លួនទៅ នៅទន្ទឹងរង់ចាំផ្លូវពួកគេត្រឡប់មកទឹកដីកំណើតវិញ ខណៈកន្លងមក ដោយក្ដីនឹងរលឹកជាពន់ពេកមកដល់មាតុប្រទេស និងក្រុមគ្រួសារជាទីស្រឡាញ់ ក៏មានយោធិនខ្លះ បានផ្ញើសំបុត្រដោយសម្ងាត់ តាមរយៈមន្ត្រីកាកបាតក្រហមអន្តរជាតិ ជូនមកកាន់ក្រុមគ្រួសារផងដែរ។