អាម៉េរិកបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ក្រោយស្ងប់ស្ងាត់ជាង១ខែ ខណៈការចរចាបញ្ចប់សង្គ្រាមនៅតែបន្ត
ដោយ
កងកម្លាំងសហរដ្ឋអាម៉េរិក បានបើកការវាយប្រហារជាថ្មីទៅលើទីតាំងភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ដោយសំដៅលើរ៉ាដាបាញ់មីស៊ីល និងនាវាចម្បាំងធុនតូចរបស់អ៊ីរ៉ង់ ដែលព្យាយាមដាក់មីនបន្ថែមនៅក្នុងច្រកសមុទ្រហ័រម៉ូស។ យោធាអាម៉េរិកបានអះអាងថា ប្រតិបត្តិការសឹកនេះធ្វើឡើងក្នុងគោលបំណងការពារខ្លួន ដែលធ្វើឱ្យក្តីសង្ឃឹមក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងចរចានៅក្នុងប្រទេសកាតា រសាត់ទៅកាន់តែឆ្ងាយ។ ជាមួយគ្នានេះមានសេចក្តីរាយការណ៍ថា កងកម្លាំងរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនបំបាំងកាយមួយដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសជំនា