អាម៉េរិកព្រមានថា ប្រទេសទាំងអស់រួមទាំងកម្ពុជានឹងរងពន្ធបដិការតាមការកំណត់ បើមិនសម្រេចបានកិច្ចព្រមព្រៀងក្នុងការចរចា
ដោយ
ប្រទេស ដែលជាដៃគូពាណិជ្ជកម្មរបស់អាម៉េរិកទាំង១៨ រួមទាំងកម្ពុជា ក្នុងចំណោមប្រទេសទាំងអស់ ដែលរងគំនាបពន្ធបដិការ ដែលបានប្រកាសកាលពីថ្ងៃទី២ ខែមេសា បានបើកការចរចាជាមួយសហរដ្ឋអាម៉េរិក ជាបន្តបន្ទាប់ តែមិនទាន់បានលទ្ធផលផ្លែផ្កាអ្វីនោះទេ។ មកទល់ពេលនេះ ប្រទេសដែលបានចរចាទាំងនោះមិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ លើកលែងតែចក្រភពអង់គ្លេស។