#អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាព

Articles by Tag អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាព

អាម៉េរិក កំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ

ដោយ​ ​ ខេមបូណូមីស
តើវាជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីរបស់អាម៉េរិកមែនទេ ក្រោយប្រទេសមហាអំណាចមួយនេះបានប្រកាសថា ពេលនេះខ្លួនកំពុងសិក្សាវាយតម្លៃលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ? ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសផ្អាកជំនួយស្ទើរតែទាំងអស់របស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កម្ពុជា និងធ្វើឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានធ្វើទស្សនកិច្ចមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។