អាម៉េរិក និងអ៊ីរ៉ង់អះអាងផ្សេងគ្នាជុំវិញការបើកច្រកសមុទ្រហ័រម៉ូស ទោះមានឈប់បាញ់គ្នាពីរសប្តាហ៍
ដោយ
តើនេះជាសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាល្បែងនយោបាយ? ក្រោយការវាយប្រហារលើកោះ ខាក ដែលជាដង្ហើមសេដ្ឋកិច្ចប្រេងរបស់អ៊ីរ៉ង់បានមួយថ្ងៃ នៅថ្ងៃទី៨ ខែមេសា លោក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេល២សប្តាហ៍ ដោយអួតក្ដែងៗថា អ៊ីរ៉ង់បានព្រមបើកច្រកសមុទ្រ ហ័រម៉ូសឡើងវិញទាំងស្រុង។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ភាគីអ៊ីរ៉ង់ហាក់មានន័យផ្សេង ដោយបញ្ជាក់ថា ការបើកច្រកសមុទ្រយុទ្ធសាស្ត្រនេះ ត្រូវធ្វើឡើងក្រោមលក្ខខណ្ឌសម្របសម្រួលដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ទៅវិញ។ តើពិភពលោកអាចទទួលយកលក្ខខណ្ឌនេះបានដែរឬទេ?