#អាម៉េរិក និងអាស៊ានអាចនឹងជួបជជែកគ្នាពាក់ព័ន្ធបញ្ហាពន្ធគយ

Articles by Tag អាម៉េរិក និងអាស៊ានអាចនឹងជួបជជែកគ្នាពាក់ព័ន្ធបញ្ហាពន្ធគយ

ម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ានគ្រោងរៀបចំឱ្យមានជំនួបរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន ដើម្បីជជែកពីបញ្ហាពន្ធគយ

ដោយ​ ​ ខេមបូណូមីស
ម៉ាឡេស៊ី ដែលកំពុងកាន់តួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន បានបង្ហាញបំណងចង់ឲ្យមានជំនួបរវាងមេដឹកនាំអាស៊ាន និងមេដឹកនាំអាម៉េរិក ដើម្បីជជែកពិភាក្សាគ្នាលម្អិតពីបញ្ហាសម្ពាធពន្ធ។ មកទល់ពេលនេះសហរដ្ឋអាម៉េរិក ជាដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់អាស៊ាន ដោយកាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអាម៉េរិកឡើងដល់ជិត៤៧៧ពាន់លានដុល្លារ ក្នុងនោះអាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយប្លុកនេះជិត២២៨ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។