អាម៉េរិកព្រមានឱ្យពលរដ្ឋខ្លួនចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់
ដោយ
ស្ថានទូតបណ្ដោះអាសន្នរបស់សហរដ្ឋអាម៉េរិកប្រចាំប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី៦ ខែកុម្ភៈ បានបង្ហោះសារព្រមានកម្រិតអាសន្ន ដោយបង្គាប់ឱ្យពលរដ្ឋអាម៉េរិកទាំងអស់ចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ហើយពលរដ្ឋអាម៉េរិកត្រូវរកច្រកចាកចេញដោយខ្លួនឯង ដោយមិនត្រូវរង់ចាំជំនួយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិកឡើយ។ ការព្រមាននេះកើតឡើងស្របពេលដែលមន្ត្រីជាន់ខ្ពស់អាម៉េរិក និងអ៊ីរ៉ង់ ត្រៀមប្រឈមមុខគ្នានៅលើតុចរចាក្នុងប្រទេសអូម៉ង់ នៅថ្ងៃសុក្រនេះ។