សហភាពអឺរ៉ុបគ្រោងជះលុយ១៥៨ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិ ក្រោយបារម្ភអាម៉េរិកលែងជួយការពារសន្តិសុខដល់ខ្លួន
ដោយ
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី៤ ខែមីនា បានស្នើខ្ចីបុលរហូតដល់ទៅប្រមាណ១៥៨ពាន់លានដុល្លារអាម៉េរិក តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬមូលបត្របំណុលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីទុកផ្តល់កម្ចីដល់រដ្ឋាភិបាលនានានៅសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសទាំងនោះ ខណៈដែលភ្លើងសង្គ្រាមនៅអ៊ុយក្រែនមិនទាន់រលត់ និងដោយសារបារម្ភខ្លាចអឺរ៉ុប លែងទទួលបានការការពារសន្តិសុខពីសហរដ្ឋអាម៉រិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។