ឯកឧត្តម អេង ទូច បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ
ដោយ
ភ្នំពេញ៖នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី បានអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ” ជូនដល់សិក្ខាកាមជាមន្រ្តីជំនាញជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់ថ្នាក់អគ្គនាយក សំដៅបង្កើនសមត្ថភាព,គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។