#\

Articles by Tag \

កម្ពុជាចង់សម្រួលឲ្យពលរដ្ឋថៃ រស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនបាច់មានលិខិតឆ្លងដែន

ដោយ​ សោម ស្រីពេជ្រ
គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីបំណងចង់សម្រួលឲ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឲ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន (Border Pass) ដោយមិនចាំបាច់មានលិខិតឆ្លងដែន។ នេះបើយោងតាមក្រសួងទេសចរណ៍។