ADB អនុម័តកម្ចី១០០លានដុល្លារជូនកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម
ដោយ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន នៅថ្ងៃទី០១ ខែសីហានេះ បានអនុម័តប្រាក់កម្ចីចំនួន ១00 លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។