វិទ្យាស្ថាន AIB បន្ថែមមុខជំនាញថ្មីចំនួន ២ រៀនចប់ ឆ្នាំទី២ នឹងទទួលបានការងារនៅធនាគារអេស៊ីលីដា
ដោយ
មុខជំនាញ២បន្ថែមត្រូវបានបញ្ជូលក្នុងកម្មវិធីសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ហៅកាត់ថាAIB ក្រោយក្រសួងអប់រំយុវជននិងកីឡា ប្រកាសទទួលស្គាល់ដេប៉ាតឺម៉ង់ថ្មី និងមុខជំនាញថ្មី២គឺ បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាហិរញ្ញាវត្ថុ និងជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច។ ជំនាញសំខាន់ចំនួន២នេះ ត្រូវបាននាយកវិទ្យាស្ថាននេះ អះអាងថា ត្រឹមឆ្នាំទី២ប៉ុណ្ណោះ និស្សិតនឹងទទួលបានការងារធ្វើនៅក្នុងធនាគារអេស៊ីលីដា។