កម្មវិធីសម្ពោធជាផ្លូវការ កម្ចីឌីជីថល(Digital Loan) ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤
ដោយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០២៤ នេះ បានប្រារព្ធកម្មវិធីសម្ពោធ ជាផ្លូវការ មុខងារថ្មី កម្ចីឌីជីថល (Digital Loan) ក្នុងអម្រឹតម៉ូបាល នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផ្ទាល់ ក្រោមវត្តមាន គណៈគ្រប់គ្រង និងបុគ្កលិកអម្រឹតប្រហែលជាង ៨០នាក់។