ក្រសួងពាណិជ្ជកម្មស្វាគមន៍ ចំពោះគម្រោងបង្កើតតំបន់ពាណិជ្ជកម្មសេរីឌីជីថល របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង
ដោយ
ក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះវិស័យឯកជន ដែលមានគម្រោងបង្កើតឲ្យមានតំបន់ពាណិជ្ជកម្មសេរីឌីជីថល នៅកម្ពុជា ដែលគម្រោងនេះ អាចនឹងជួយសម្រួលកិច្ចការពាណិជ្ជកម្មបានច្រើនយ៉ាង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ គម្រោងនេះ ក៏ជាការដើរស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅពេលអនាគតផងដែរ។