ដោយ
ចាន់ មង្គល
នៅត្រឹមតែរយៈពេល៣ឆ្នាំទៀតប៉ុណ្ណោះ កម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីកម្ពុជានឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ស្របពេលដែលប្រទេសវៀតណាមនឹងទទួលបានការអនុគ្រោះពន្ធនាំចេញបែបនេះទៅកាន់សហភាពអឺរ៉ុបនៅដើមឆ្នាំ២០១៨ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។