#ពាណិជ្ជកម្មរបស់ជប៉ុនកើនឡើនៅក្នុងឆ្នាំ២០២២

Articles by Tag ពាណិជ្ជកម្មរបស់ជប៉ុនកើនឡើនៅក្នុងឆ្នាំ២០២២

ជប៉ុនកត់ត្រាឱនភាពពាណិជ្ជកម្មដល់ទៅ ១៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២

ដោយ​ ​ ខេមបូណូមីស
មិនខុសពីប្រទេសផ្សេងៗឡើយ ប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ី គឺជប៉ុនបាននិងកំពុង ទទួលរងឥទ្ធិពលអវិជ្ជមានពីការកើនឡើងនៃតម្លៃថាមពលទូទាំងពិភពលោកដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ តម្លៃប្រេងឆៅដែលនាំចូលមកជប៉ុនបានកើនឡើងរហូតដល់ជាង៩១% ខណៈដែលតម្លៃឧស្ម័នធម្មជាតិរាវ (LNG) បានកើនឡើងដល់ជាង ៩៧%។ ប្រការនេះធ្វើឱ្យឱនភាពពាណិជ្ជកម្ម ឬតម្លៃនាំចូលមានច្រើនជាងតម្លៃនៃការនាំចេញរបស់ជប៉ុនកាលពីឆ្នាំមុន បានកើនឡើងយ៉ាងគំហុករហូតដល់ ១៥៥ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានជប៉ុន NIKKEI Asia។