ទំហំពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ នៅ១១ខែ ឆ្នាំនេះ រអិលធ្លាក់ចុះ៣%
ដោយ
ពាណិជ្ជកម្មតាមព្រំដែន រវាងប្រទេសថៃ និងបណ្ដាប្រទេសជាប់ភូមិផងរបងជាមួយគ្នា ដែលក្នុងនោះ ក៏មានកម្ពុជាយើងផងដែរនោះ នៅរយៈពេល ១១ខែ ឆ្នាំ២០១៩នេះ ឃើញថា បានរអិលធ្លាក់ចុះប្រមាណ ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដោយសារតែសេដ្ឋកិច្ចសកលមានថយចុះ ប្រាក់បាតថៃឡើងថ្លៃខ្ពស់ និងបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ នេះបើតាមការះអាងពីរដ្ឋាភិបាលថៃ។