សហភាពអឺរ៉ុប គ្រោងផ្ដល់ជំនួយឥតសំណងជាង ១៧លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
ដោយ
ធនាគារវិនិយោគអឺរ៉ុប(EIB) បានទទួលជំនួយឥតសំណងក្នុងទឹកប្រាក់ ១៥លានអឺរ៉ូ ឬស្មើនឹង ១៧,៤លានដុល្លារ ពីសហភាពអឺរ៉ុប អភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ គម្រោងនេះ មានឈ្មោះថា SAAMBAT ដែលជាគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប ប្រចាំកម្ពុជា។