ធនាគារអេស៊ីលីដាសម្រេចសម្ពោធជាផ្លូវការនូវសៀវភៅជីវប្រវត្តិទី២របស់ខ្លួន ក្រោយចំណាយពេលនិពន្ធអស់២ឆ្នាំ
ដោយ
ធនាគារអេស៊ីលី ភីអិលស៊ី បានដាក់ឲ្យដំណើរការនូវសៀវភៅជីវប្រវត្តិទី២របស់ខ្លួន ដែលមានចំណងជើងថា «Beyond Borders,Beyond Banking» មានន័យជាភាសាខ្មែរថា«ហួសពីព្រំដែនកម្ពុជា និងហួសពីវិស័យហិរញ្ញវត្ថុ»។ លោកស្រី Heather A. Clark ជនជាតិអាមេរិកកាំង ដែលជាអ្នកនិពន្ធសៀវភៅ Beyond Borders,Beyond Banking បានអះអាងថា សៀវភៅនេះ មានអត្ថប្រយោជន៍ជាច្រើនដល់សាធារណជន អាចស្វែងយល់ពីច្បាប់ស៊ីជម្រៅ នៅក្នុងវិស័យធនាគារនៅកម្ពុជា ពិសេសវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីតែម្ដង។