#ភាពតានតឹងក្នុងតំបន់

Articles by Tag ភាពតានតឹងក្នុងតំបន់

កូរ៉េខាងជើងបាញ់កាំភ្លើងធំជាង១៣០គ្រាប់ចូលក្នុងសមុទ្រក្បែរព្រំដែនជាមួយកូរ៉េខាងត្បូង ដើម្បីព្រមានទីក្រុងសេអ៊ូល

ដោយ​ ហ៊ុន គន្ធថៃ
រដ្ឋកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១៣០គ្រាប់កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ចូលទៅក្នុងសមុទ្រនៅជិតព្រំដែនទឹកភាគខាងលិច និងខាងកើតជាមួយកូរ៉េខាងត្បូង ដែលជាសកម្មភាពបង្កហេតុចុងក្រោយគេបង្អស់របស់របបក្រុងព្យុងយ៉ាង ដោយការបាញ់កាំភ្លើងធំដ៏សន្ធឹកសន្ធាប់នេះ គឺជាការព្រមានឆ្លើយតបមួយទៅកាន់ទីក្រុងសេអ៊ូ ដែលថ្មីៗនេះ បានបាញ់មីស៊ីលបង្អួតសាច់ដុំទៅកាន់ទីក្រុងព្យុងយ៉ាង និងមានការធ្វើសមយុទ្ធយោធាជាមួយនឹងសម្ព័ន្ធមិត្តអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។