#ពិភាក្សាកិច្ចព្រមព្រៀងវិនិយោគ

Articles by Tag ពិភាក្សាកិច្ចព្រមព្រៀងវិនិយោគ

តៃវ៉ាន់ និងកាណាដា សន្យារួមគ្នាចាប់ផ្តើមពិភាក្សាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី

ដោយ​ វុធ ច័ន្ទតារា
កោះតៃវ៉ាន់ និងប្រទេសកាណាដា បាននិយាយព្រមព្រៀងគ្នានៅដើមសប្តាហ៍នេះថា ភាគីទាំងពីរនឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគីថ្មីមួយ ក្នុងពេលឆាប់ៗនេះ។ ការផ្តើមពិភាក្សាពីកិច្ចព្រមព្រៀងវិនិយោគរវាងកាណាដា និងកោះតៃវ៉ាន់នេះ បានបង្ហាញពីការខិតទៅជិតគ្នាកាន់តែខ្លាំងរវាងភាគីទាំង២នេះ ស្របពេលដែល ទាំងតៃវ៉ាន់ខ្លួនឯង និងទាំងកាណាដា សុទ្ធតែកំពុងមានភាពតានតឹង មើលមុខគ្នាមិនត្រង់រៀងៗខ្លួនជាមួយនឹងរដ្ឋអំណាចក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។