បុរី មេគង្គ លែន នឹងរៀបចំពិធីប្រគល់ផ្ទះលើកទី២ ដល់អតិថិជនចំនួន ២០០ ផ្ទះនៅគម្រោងធំទី២ ហ្គោលឌិនអាវិននូនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ!
ដោយ
យើងសង្កេតឃើញថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បុរី មេគង្គ លែន បានប្រារព្ធពិធីប្រគល់ផ្ទះយ៉ាងអធឹកអធម នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ សម្រាប់អតិថិជនរបស់ខ្លួនម្តងរួចទៅហើយ។ ហើយអ្វីដែលគួរអោយកត់សម្គាល់បំផុតនោះគឺ បុរី មេគង្គ លែន គម្រោងធំទី២ ហ្គោលឌិន អាវិននូ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ ដោយទទួលបានការស្រលាញ់ពេញចិត្តនូវម៉ូតផ្ទះ គុណភាពសំណង់រឹងមាំ ព្រមជាមួយនឹងទំនួលខុសត្រូវ និងទំនុកចិត្តខ្ពស់ សម្រាប់អតិថិជនទាំងអស់ដែលបានទិញនៅ បុរី មេគង្គ លែន គ្រប់គម្រោងទាំងអស់។