ក្រសួងការងារថា ពលករធ្វើការងារនៅក្រៅប្រទេស ១,៣លាននាក់ បានផ្ញើប្រាក់មកស្រុកកំណើតជាង ២,៧ពាន់លានដុល្លារក្នុង១ឆ្នាំៗ
ដោយ
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ១លាន៣សែននាក់កំពុងបម្រើការងារនៅតាមប្រទេសនានា ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជាប្រមាណ២ពាន់៧រយលានដុល្លារអាមេរិកក្នុង១ឆ្នាំ។ ថៃបានក្លាយជាប្រទេស ដែលបានស្រូបទាញកម្លាំងពលកម្មពីកម្ពុជាច្រើនជាងគេបង្អស់ ដែលមានរហូតជាង១លាននាក់ បន្ទាប់មក គឺប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី និងជប៉ុន។